យោងតាមប្រភពព័ត៌មានដែលទើបតែចុះផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា Device ដំបូងបង្អស់របស់ Samsung ដែលដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ TIZEN ត្រូវបានគេពន្យាពេលចេញលក់។ជាមួយ Device រូបនេះដែរ ត្រូវបានគេរំពឹងទុកថា នឹងចេញលក់នៅត្រីមាសទីបី ដែលស្ថិតនៅចន្លោះពីថ្ងៃនេះ រហូតដល់ ខែ កញ្ញា ប៉ុន្តែឥឡូវនេះ ស្រាប់តែគេពន្យាពេលដល់ទៅត្រីមាសទីបួនឯណោះ ទើបចេញលក់។
ការពន្យាពេលចេញលក់នូវ TIZEN Device ខាងលើនេះ គឺដោយសារតែ មានបញ្ហាមួយចំនួនទាក់ទិនទៅនឹងការ Develop នូវ App Store សម្រាប់ OS។ដូច្នេះ ប្រហែលជាអាចដល់ខែ តុលា ទើបចេញលក់។
គួរបញ្ជាក់ផងដែរថា ទោះបីជាក្រុមហ៊ុន Samsung ពុំអាចចេញលក់ TIZEN Device នាខែ កញ្ញា នេះក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុន Samsung ក៏មានផលិតផល Galaxy Note 3 សម្រាប់អតិថិជនផងដែរ៕
ប្រភពៈ Sammobile
