ភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៣ : Beeline ជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តមានដែនសេវា គ្របដណ្តប់គ្រប់រាជធានី ខេត្តទូទាំងប្រទេសកម្ពុជាកំពុងនាំមុខគេក្នុងការនាំយកផលិតផល និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិត ឥឡូវនេះ បានរកឃើញអ្នកឈ្នះរង្វាន់ទី១ ពីកម្មវិធី iPlay iWin ដែលជាកម្មវិធីទទួលបាន ការពេញនិយមជាងគេ។កម្មវិធី iPlay iWin បានចាប់ផ្តើមដំណើរការក្នុងខែ ឧសភា ឆ្នាំ ២០១៣ ដោយអនុញ្ញាតឲ្យអតិថិជន Beeline អាចសន្សំពិន្ទុដើម្បីឈ្មះរង្វាន់ ដោយគ្រាន់តែធ្វើការផ្ញើសារទៅលេខ ៣៣៣ ដោយមិនចាំបាច់សរសេរអ្វីទេ។ អតិថិជនដែលអាចទទួលបានពិន្ទុបន្ថែម និងរង្វាន់ នឹងមានឳកាសច្រើនដើម្បីឈ្មះរង្វាន់ធំ។ វគ្គទី១ នៃកម្មវិធី iPlay iWin បានចាប់ផ្តើមពីថ្ងៃទី ១ ខែ ឧសភា ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៣ ។

លោក ឃុន វិទ្ធី ដែលមានទូរស័ព្ទលេខ ០៩០ ៦១៦ ៦៦៦ បានក្លាយជាអ្នកឈ្នះរង្វាន់នៅក្នុងវគ្គទី១ របស់កម្មវិធី iPlay iWin ។ លោក សន្សំពិន្ទុបានសរុបចំនួន ១២២០៣ និង បានឈ្នះរង្វាន់ទូរស័ព្ទ iPhone 5 ពីក្រុមហ៊ុន Beeline ។ លោក ឃុន វិទ្ធី បានមានប្រសាសន៍ថា “កម្មវិធីងាយស្រួលលេង។ អ្នកមិនចាំបាច់គិតច្រើន ឬ ស្រាវជ្រាវអ្វីឡើយ អ្នកគ្រាន់តែផ្ញើសារទទេរទៅកាន់លេខ ៣៣៣ ។ ប្រសិនបើអ្នកមានសំណាង អ្នកនឹងទទួលបានពិន្ទុបន្ថែម និងរង្វាន់។ សន្សំពិន្ទុបានកាន់តែច្រើន មានឳកាសកាន់តែច្រើនដើម្បីឈ្នះរង្វាន់”
កម្មវិធី iPlay iWin នៅតែបន្តផ្តល់នូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ រួមមានរង្វាន់ទូរស័ព្ទដៃទំនើបស៊េរីថ្មី ជូនដល់អតិថិជនដែលសន្សំពិន្ទុបានខ្ពស់ជាងគេនៅក្នុងវគ្គនីមួយៗ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ ។ អតិថិជនអាចចាប់ផ្តើមផ្ញើសារទទេរមកលេខ ៣៣៣ ឥឡូវនេះ ដើម្បីក្លាយជាអ្នកឈ្នះនៅវគ្គបន្ទាប់នេះ។
លោក ហ៊ុលវិចិត្រ ជាអ្នកតំណាងក្រុមហ៊ុន Beeline បានមានប្រសាសន៍ថា “ក្រុមហ៊ុន Beeline មិនដែលមានការនឿយហត់ទេ ក្នុងការស្វែងរកផលិតផល និងសេវាកម្មថ្មីៗជូនអតិថិជនរបស់ខ្លួន។ ជាមួយកម្មវិធី iPlay iWin អតិថិជន Beeline នឹងមានឳកាសដើម្បីក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ដ៏អស្ជារ្យយ៉ាងងាយ ស្រួល”
Beeline ក្រុមហ៊ុនដែលមានម្ចាស់គ្រប់គ្រងជាជនជាតិខ្មែរ បានដាក់នូវផែនការដើម្បីឲ្យ ក្រុមហ៊ុន បណ្តាញទូរស័ព្ទចល័តមួយនេះ រីកចម្រើនយ៉ាង ឆាប់រហ័សនៅកម្ពុជា មានសេវាគ្របដណ្តប់គ្រប់រាជធានីខេត្ត ផ្តល់សេវាកម្មមានគុណភាពខ្ពស់ដែលអត្រាតម្លៃ ទាក់ទាញ និង កម្មវិធីល្អជាច្រើន៕