ក្រុមហ៊ុន Pantech ក្រោយពីបានបញ្ចេញលក់នូវស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេស ហុង កុង និង កូរ៉េខាងត្បូងកន្លងមក ឥឡូវនេះ ថែមទាំងបានរៀបចំដឹកជញ្ជូនទូរស័ព្ទរបស់ខ្លួនពីរម៉ូដែលទៅកាន់ទីផ្សារតៃវ៉ាន់។
ទូរស័ព្ទទាំងពីរម៉ូដែល ដែលដឹកជញ្ជូនបញ្ចេញលក់នៅលើទីផ្សារ តៃវ៉ាន់ រួមមាន Pantech Vega Q និង Pantech Vega No.6។ សម្រាប់ម៉ូដែល Vega Q ជាម៉ូដែលដែលធន់នឹងស្ថានភាពជ្រាបទឹក និងបង្កប់មកជាមួយ កម្រិតអេក្រង់ 4.3 inch 720p HD Screen, កម្រិតកាមេរ៉ាទំហំ 8 មេហ្គាភិចសែល អង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Processor មានល្បឿន 1.5GHz,RAM 1GB, Storage 16GB ហើយវានឹងបានគេដាក់លក់ក្នុងតម្លៃប្រហែលជា ៣៨០ ដុល្លារ។
ដោយឡែក សម្រាប់ម៉ូដែល Vega No.6 លោកអ្នកធ្លាប់បានដឹងពីលក្ខណៈពិសេសរបស់វាម្តងហើយ ដែលកាលពីមុនបានបង្ហាញថា វាជាប្រភេទ Phablet ជាមួយទំហំ អេក្រង់ 5.9 inch Full HD Screen, កម្រិតកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និង ខាងមុខ 2 មេហ្គាភិចសែល ហើយដើរដោយ Qualcomm Quad Core Processor ដែល Support ជាមួយ RAM ទំហំ 2GB, Internal Storage ទំហំ 32GB ថែមទាំងមាន MicroSD Card សម្រាប់បន្ថែមទំហំ Storage បានច្រើនទៀតផង៕
ប្រភពៈ intomobile
