ក្រុមហ៊ុន Pipo ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចមួយមានទីស្នាក់ការនៅប្រទេសចិន នៅថ្ងៃនេះបានចេញលក់ Tablets ម៉ូដែលថ្មីមួយ មានឈ្មោះថា Pipo Max M6 Tablet ប្រើប្រាស់បច្ចេកវិទ្យា Retina Display ។
Pipo Max M6 ជាផលិតផល Tablet ជំនាន់ថ្មីរបស់ Pipo ដែលត្រូវបានរចនាឡើងដោយមានមកជាមួយ លក្ខណៈពិសេសដ៏អស្ចារ្យនៃ Hardware គឺចាប់យកអង្គប្រតិបត្តិការណ៍ប្រភេទ Quad Core Tablet និង មានអេក្រង់ទំហំ 10 inch Retina Display ដែលមាន Resolution: 2048 x 1536 pixels ជាមួយ 4:3 aspect ratio ទៀតផង។
អង្គប្រតិបត្តិការណ៍ដែលដើរនៅលើ Pipo Max M6 គឺ Quad Core A9 Processor មានល្បឿន 1.6GHz, RAM 2GB, WiFi, Bluetooth, 3G Support, កម្រិតកាមេរ៉ាខាងមុខ 2 មេហ្គាភិចសែល ខាងក្រោយទំហំ 5 មេហ្គាភិចសែល, SD Card Slot, Mini HDMI Output ចំនួនមួយ។អ្វីដែលពិសេសនោះគឺថា ថាមពលថ្មផ្ទុកបានដល់ទៅ 10,000mAh ហើយដំណើរការជាមួយ Android 4.2.2 Jelly Bean ទៀតផង។
គួរបញ្ជាក់ផងដែរថា សម្រាប់ WiFi Version តម្លៃ ២៦៩ ដុល្លារ និង 3G Version តម្លៃ ៣០៨ ដុល្លារ៕
ប្រភពៈ Pipo
