បន្ទាប់ពីក្រុមហ៊ុន ZTE បានបញ្ចេញលក់នូវទូរស័ព្ទស្មាតហ្វូន Nubia Z5 កន្លងមក ឥឡូវនេះ ស្រាប់តែលឺថា ZTE មាន Version ថ្មីមួយទៀតគឺ Nubia Z5 Mini ដែលបម្រុងចេញលក់នាពេលឆាប់ៗខាងមុខនេះ។
ចំពោះមុខងារដែលពិសេសសម្រាប់ Nubia Z5 Mini ស៊េរីថ្មីនេះ យើងក៏មិនទាន់ប្រាកដនូវឡើយទេ ថាតើវាអស្ចារ្យជាងម៉ូដែលមុន ឬ ក៏អន់ជាងម៉ូដែលមុននោះទេ។ម្យ៉ាងវិញទៀត ទូរស័ព្ទស៊េរីថ្មីនេះ ក៏មិនប្រាកដថា ចេញលក់តែនៅក្នុងប្រទេសចិននោះទេ មើលទៅទំនងជាអាចលក់ប្រកួតប្រជែងនៅលើទីផ្សារជាច្រើនទៀតនៃពិភពលោក។
សម្រាប់ព័ត៌មានលម្អិតទៅជាយ៉ាងណានោះ លោកអ្នកអាចរងចាំតាមដានទាំងអស់គ្នា នៅលើកក្រោយៗទៀត៕
ប្រភពៈ intomobile
