កាលពីមុន ក្រុមហ៊ុន BlackBerry បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួននឹងចេញលក់នូវ BlackBerry 7 Smartphone នៅចុងឆ្នាំ ២០១៣ នេះ។ ឥឡូវស្រាប់តែពេលនេះមានរូបភាពនិងលក្ខណៈពិសេសត្រូវបានបែកធ្លាយថាជា BlackBerry 9720។
BlackBerry 9720 ជាស្មាតហ្វូនដំណើរការជាមួយ BlackBerry 7 OS បំពាក់ដោយ QWERTY Keyboard ស្រដៀងទៅនឹង BlackBerry Q5 ដែលជា BlackBerry 10 Device ដែរ។

គួរបញ្ជាក់ថា ទូរស័ព្ទ BlackBerry 9720 ត្រូវបានរចនាឡើងដោយមានមកជាមួយ BBM Button, 3G, JS1 Battery និង RAM ទំហំ 105.8MB ហើយលក្ខណៈពិសេសផ្សេងៗទៀត យើងក៏អត់ទាន់ដឹងនៅឡើយដែរ៕
ប្រភពៈ geeky gadgets