ក្រុមហ៊ុន Micromax នៅថ្ងៃនេះបានប្រកាសផ្សព្វផ្សាយចេញលក់នូវស្មាតហ្វូនម៉ូដែលថ្មីមួយមានឈ្មោះថា Micromax Canvas 4 សម្រាប់ទីផ្សារប្រទេសឥណ្ឌាក្នុងតម្លៃ ២៩៥ ដុល្លារ។
សម្រាប់មុខងារពិសេសៗដែលមានបំពាក់មកជាមួយ Micromax Canavas 4 ជំនាន់ថ្មីនេះរួមមាន កម្រិតអេក្រង់ប្រភេទ HD Display ទំហំ 5 inch ជាមួយ Resolution: 1280 x 720 pixels ដើរដោយអង្គប្រតិបត្តិការណ៍ Quad Core 1.2GHz Processor និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean ទៀតផង។
ចំពោះការរចនាឡើងនៃកម្រិតកាមេរ៉ាវិញ គឺថានៅផ្នែកខាងក្រោយមានទំហំ ១៣ មេហ្គាភិចសែល សម្រាប់ថតរូបនិងថតវីដេអូ និង កម្រិតខាងមុខទំហំ ៥ មេហ្គាភិចសែល សម្រាប់ Video Call។ម្យ៉ាងវិញទៀត Canavas 4 ក៏ត្រូវបានរចនាឡើងដោយមានកន្លែងដោតស៊ីមកាតចំនួនពីរផងដែរ ថែមទាំងថាមពលថ្មផ្ទុកបាន 2000mAh៕
ប្រភពៈ GSM Arena
