ទូរស័ព្ទ LG Optimus G Pro ជាទូរស័ព្ទដែលពេញនិយមនិងឈានមុខគេរបស់ LG ដែលមានលក់នៅ AT&T ទីផ្សារសហរដ្ឋអាមេរិក ហើយនាពេលនេះ លឺថា ស្មាតហ្វូនរូបនេះកំពុងធ្វើដំណើរទៅកាន់ Verizon Wireless ហើយ។
យោងតាមប្រភពព័ត៌មានមកពី Blog of Mobile បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទ LG Optimus G Pro មានបំពាក់មកជាមួយ កម្រិតអេក្រង់ប្រភេទ FULL HD IPS Display ទំហំ 5.5 inch ជាមួយ Resolution: 1920 x 1080 pixels ដើរដោយអង្គប្រតិបត្តិការណ៍ Quad Core Qualcomm Snapdragon 600 Processo មានល្បឿន 1.7GHz និង RAM ទំហំ 2GB។
សម្រាប់ផ្នែកកាមេរ៉ាវិញ ត្រូវបានរចនាឡើងជាមួយកម្រិតខាងក្រោយនិងខាងមុខ ដែលខាងមុខមានទំហំ 2.1 មេហ្គាភិចសែល ឯផ្នែកខាងក្រោយពុំឃើញមានបង្ហាញនោះទេ ហើយរាល់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូនលោកអ្នកនៅពេលក្រោយៗទៀត៕
ប្រភពៈ Blog of Mobile
