សម្រាប់ទូរស័ព្ទស្មាតហ្វូនម៉ូដែល Alcatel One Touch ដែលជាស្មាតហ្វូនដំណើរការជាមួយ Firefox OS ធ្លាប់រំពឹងទុកថា នឹងចេញលក់នាពេលឆាប់ៗនេះ ឥឡូវគឺថា នឹងចេញលក់នៅលើទីផ្សារ T-Mobile ប្រទេសប៉ូឡូញនៅថ្ងៃស្អែកនេះហើយ។
ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថា ទូរស័ព្ទAlcatel One Touch ជាស្មាតហ្វូនដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Firefox OS ដែលរចនាឡើងដោយបង្កប់មកជាមួយ Memory 512MB មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Qualcomm Processor មានល្បឿន 1GHz និងមាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Memory។
ជាមួយគ្នានេះដែរ ទូរស័ព្ទ Alcatel One Touch នឹងបន្តចេញលក់នៅជុំវិញតំបន់អឺរ៉ុបដូចជា ក្រិច និង ហុងគ្រី តាមមើលទៅនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។
ប្រភពៈ intomobile
