យោងតាមប្រភពព័ត៌មាន AdDuplex ដែលទើបតែចុះផ្សាយនាពេលថ្មីៗនេះបានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទ Nokia Lumia 520 គឺជាស្មាតហ្វូនដែលមានប្រជាប្រិយភាពបំផុតរបស់ Nokia សម្រាប់ទីផ្សារបច្ចុប្បន្ន។
បើនិយាយពីមុខងារពិសេសនៃ Nokia Lumia 520 លោកអ្នកប្រហែលជាបានដឹងច្បាស់មកហើយ គឺថា វាមានបំពាក់មកជាមួយអេក្រង់ប្រភេទ IPS Display ទំហំ 4 inch ជាមួយ Resolution: 800 x 480 pixels មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Qualcomm Snapdragon Processor ល្បឿន 1GHz និង ដំណើរការជាមួយ Windows Phone 8។
សម្រាប់លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតនៃម៉ូដែល Lumia 520 រួមមាន RAM 512MB, Built in Storage ទំហំ 8GB, បូករួមទាំងមាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ បានដល់ទៅ 64GB និង មាន កម្រិតកាមេរ៉ាទំហំ 5 មេហ្គាភិចសែល៕
ប្រភពៈ urbergizmo
