ថ្មីៗនេះ មានប្រភពព័ត៌មានមួយបង្ហាញថា ទូរស័ព្ទ HTC One ត្រូវបានគេរំពឹងទុកថា នឹងចេញលក់នៅក្រុមហ៊ុន Verizon នាថ្ងៃទី ០១ សីហា ដោយឡែកសម្រាប់ពេលនេះ មានប្រភពព័ត៌មានមួយបង្ហាញពីកាលបរិច្ឆេទចេញលក់នៃទូរស័ព្ទ Motorola Moto X។
យោងតាមប្រភពព័ត៌មានដែលចុះផ្សាយនៅលើគេហទំព័រ phonearena បានបញ្ជាក់ប្រាប់ឲ្យដឹងថា ទូរស័ព្ទម៉ូដែល Motorola Moto X នឹងចេញលក់នៅក្រុមហ៊ុន Verizon នាថ្ងៃទី ២៣ សីហា ខាងមុខនេះ។

សម្រាប់លក្ខណៈពិសេសចចាមអារ៉ាមដែលយើងទទួលបាននាពេលនេះគឺថាវាមានអេក្រង់ចន្លោះពី 4.5 ទៅ 4.7 inch និង ចាប់យកប្រព័ន្ធប្រតិបត្តិការណ៍ Android 4.3 Jelly Bean។រាល់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូនលោកអ្នកនាពេលក្រោយៗទៀត៕
ប្រភពៈ phonearena