បន្ទាប់ពីមានការចេញលក់នូវទូរស័ព្ទ HTC One ម៉ូដែលស៊ីមពីរ កន្លងមក ឥឡូវនេះ គឺថា ក្រុមហ៊ុនប្រទេសតៃវ៉ាន់កំពុងតែនាំយកស្មាតហ្វូនម៉ូដែលថ្មីមួយនៃ Butterfly S ទៅលក់ននៅលើទីផ្សារប្រទេសចិន។
សម្រាប់ស្មាតហ្វូន Butterfly S ម៉ូដែលស៊ីមពីរ មានលក្ខណៈដូចគ្នាទៅនឹងម៉ូដែល Butterfly S ស៊ីមមួយដែលបានប្រកាសចេញលក់នៅលើទីផ្សារតៃវ៉ាន់ ដោយបានបំពាក់មកជាមួយ អង្គប្រតិបត្តិការណ៍ជាប្រភេទ Qualcomm Snapdragon 600 Processor មានល្បឿន 1.9GHz, RAM ទំហំ 2GB, អេក្រង់ Full HD ទំហំ 5 inch, ប្រើប្រាស់នូវបច្ចេកវិទ្យា Ultrapixel Camera និងមាន Memory Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage បានកាន់តែច្រើន។ដោយឡែក សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍វិញ វាដំណើរការជាមួយ Android 4.2.2 Jelly Bean។
គួរបញ្ជាក់ថា សម្រាប់តម្លៃនៃការចេញលក់នូវស្មាតហ្វូនម៉ូដែលខាងលើនេះ ពុំទាន់ឃើញមានបង្ហាញនៅឡើយទេ៕
ប្រភពៈ intomobile
