ទូរស័ព្ទ Galaxy Mega ជាទូរស័ព្ទទំនើបប្រភេទ Phablet ដែលក្រុមហ៊ុន Samsung បានប្រកាសផ្សព្វផ្សាយកាលពីខែ មេសា កន្លងទៅនេះ។
កាលពីខែ មេសា កន្លងទៅនេះ ក្រុមហ៊ុន Samsung បានបញ្ចេញលក់ Galaxy Mega ចំនួនពីរដែលមានអេក្រង់ទំហំ 5.8-inch និង 6.3-inch ដែលកាលនោះ គេសង្កេតឃើញថាក្រុមហ៊ុនបានផ្ដល់នូវ Galaxy Mega 5.8 ចំនួនពីរម៉ូដែលគឺ ស៊ីមមួយ (Single-SIM) និង ស៊ីមពីរ (Dual-SIM) ប៉ុន្តែចំពោះ Galaxy Mega 6.3 វិញគឺមានតែមួយម៉ូដែលទេគឹ ស៊ីមមួយ ។
ដោយឡែក សម្រាប់ពេលនេះមានការលេចចេញនូវរូបភាពរបស់ Galaxy Mega 6.3 Duos ម៉ូដែលស៊ីមពីរដោយមានបំពាក់មកជាមួយមុខងារពិសេសៗមួយចំនួនដូចជា អេក្រង់ទំហំ 6.3-inch ជាប្រភេទអេក្រង់ LCD ក្នុងកម្រិតភាពច្បាស់ 720p ដើរដោយ CPU Dual-core 1.7GHz (Exynos), RAM 1 GB និង កាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល ព្រមទាំងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះហើយ គ្មានប្រភពព័ត៌មានណាមួយបានបង្ហាញពីកាលបរិច្ឆេទចេញលក់នៅឡើយទេ៕
ប្រភពៈ phonearena
