ទូរស័ព្ទ ZTE Geek U988s ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ជាស្មាតហ្វូនដំបូងបង្អស់លើលោកដែលចាប់យកអង្គប្រតិបត្តិការណ៍ Tegra 4 Processor មកដំណើរការ។
សម្រាប់ម៉ូដែល ZTE U998s ស៊េរីថ្មីរូបនេះ នឹងត្រូវបានបញ្ចេញលក់នៅលើទីផ្សារប្រទេសចិនក្នុងក្រុមហ៊ុន China Mobile ដោយមានច្រើនពណ៍សម្រាប់ជ្រើសរើស ដូចជាពណ៍ក្រហមជាដើម។ ZTE U998s ត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយទំហំអេក្រង់ 5 inch ជាប្រភេទ Full HD Display ជាមួយ Resolution: 1920 x 1080 pixels, RAM ទំហំ 2GB កម្រិតកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និង ខាងមុខ 2 មេហ្គាភិចសែល។
ជាងនេះទៅទៀត ZTE Geek U988s មានបំពាក់មកជាមួយ MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage ហើយវាដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean។
ទោះបីជាយ៉ាងនេះក៏ដោយ នៅពេលនេះពុំមានព័ត៌មានទាំងឡាយណាបង្ហាញពីកាលបរិច្ឆេទចេញលក់នៅឡើយទេ៕
ប្រភពៈ intomobile
