ក្រុមហ៊ុនទូរស័ព្ទចល័ត EE Mobile នៅចក្រភពអង់គ្លេសនៅថ្ងៃនេះបានចេញលក់នូវទូរស័ព្ទ BlackBerry Q5 ម៉ូដែលពណ៍ស ហើយវាក៏មានដាក់លក់នៅ T-Mobile និង Orange ដែលជាដៃគូទីផ្សាររបស់ EE Mobile ដែរ។
ទូរស័ព្ទ BlackBerry Q5 ត្រូវបានរចនាឡើងដោយមានបំពាក់មកជាមួយទំហំអេក្រង់ 3.1 inch ជាមួយ Resolution: 720 x 720 pixels ប្រើប្រាស់ប្រព័ន្ធ Keyboard ជា QWERTY Keyboard ព្រមទាំងកម្រិតកាមេរ៉ាមុខក្រោយទៀតផង។
សម្រាប់កាមេរ៉ាផ្នែកខាងមុខនៃទូរស័ព្ទ BlackBerry Q5 មានទំហំ 2 មេហ្គាភិចសែល សម្រាប់ Video Chat និងផ្នែកខាងក្រោយទំហំ 5 មេហ្គាភិចសែល មានមកជាមួយ LED Flash។ជាមួយគ្នានេះដែរ BlackBerry Q5 រួមមានបំពាក់មកជាមួយ RAM ទំហំ 2GB, Built in Storage ទំហំ8GB និង ថាមពលថ្មផ្ទុកបានដល់ទៅ 2180mAh។
ចំពោះព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងទូរស័ព្ទស្មាតហ្វូន BlackBerry Q5 ម៉ូដែលពណ៍ស លោកអ្នកអាចចូលទៅទស្សនាតាមរយៈគេហទំព័រ EE Mobile តែម្តង៕
ប្រភពៈ N4BB
