នៅសប្តាហ៍នេះ ក្រុមហ៊ុន Geeksphone បានប្រកាសផ្សព្វផ្សាយពីដំណើរចេញលក់នូវស្មាតហ្វូនជំនាន់ថ្មី មានឈ្មោះថា Peak+ Smartphone ដែលជាស្មាតហ្វូនដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Firefox OS។
ទូរស័ព្ទ Geeksphone Peak+ ជាទូរស័ព្ទស្មាតហ្វូនដែលដំណើរការជាមួយ Firefox OS ដោយមានទំហំ Cloud Storage 25GB សម្រាប់ឲ្យអតិថិជនប្រើប្រាស់បាន។
លក្ខណៈពិសេសទាំងស្រុងនៃស្មាតហ្វូន Geeksphone Peak+ នាឱកាសពេលនេះគឺថា ពុំទាន់មានបង្ហាញនៅឡើយទេ ហើយក្នុងពេលឆាប់ៗខាងមុខនេះ លោកអ្នកអាចធ្វើការកក់ទុកឬជាវយកនូវស្មាតហ្វូនខាងលើក្នុងតម្លៃពិសេសមួយ ដែលលោកអ្នកអាចទទួលយកដំណឹងនេះបានតាមរយៈ Geeksphone Online Store៕
ប្រភពៈ geeksphone
