សម្រាប់ក្រុមហ៊ុន OLPC ពិតជាគោរពពាក្យសន្យា ថានឹងចេញលក់នូវប្រភេទ XO Tablet នាពេលឆាប់ៗនេះ ឥឡូវស្រាប់តែ គេឃើញក្រុមហ៊ុន WalMart បានយក Tablet នោះទៅបញ្ចេញលក់នៅថ្ងៃនេះក្នុងតម្លៃ 149.99 ដុល្លារពិតប្រាកដមែន។
ឥឡូវនេះ ក្មេងៗកាន់តែមានភាពស្រស់ស្រាយជាមួយ XO Tablet ម៉ូដែលថ្មីដែលបំពាក់ដោយ អេក្រង់ទំហំ 7 inch ជាមួយ Resolution: 1024 x 600 pixels, RAM 1GB មានអង្គប្រតិបត្តិការណ៍ជាប្រភេទ Dual Core Processor មានល្បឿន 1.64GHz, Internal Storage ទំហំ 8GB និង មាន HDMI Port ចំនួនមួយ។

គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាទំហំ 2 មេហ្គាភិចសែល ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean ហើយវានឹងចេញលក់នៅខែទីផ្សារកាណាដា និង អឺរ៉ុប នាចុងឆ្នាំ ២០១៣ នេះហើយ៕
ប្រភពៈ Intomobile