ជាមួយនឹងការបែកធ្លាយនូវព័ត៍មានរបស់ Sony Xperia Honami i1 រួមមានបំពាក់មកជាមួយអេក្រង់ដែលមានលក្ខណ: HD ទំហំ 5 inch ជាមួយនិងកម្រិតភាពច្បាស់ 1920x 1080 pixels។ ស្មាតហ្វូនប្រភេទ Sony Xperia Honami i1ត្រូវបានដំណើរការដោយ quad core Quakcomm Snapdrago 800 ជាមួយនឹងល្បឿន 2.2GHz ដែលមាន RAM 2GB និង 16GB built storage និង microSD card slot។
លើសពីនេះទៅទៀត Sony Xperia i1 មានមកជាមួយ កាមេរ៉ា់ របស់ខ្លួន 20 megapixel Sony Exmor Rs ជាមួយនិង BIONZ image processor និង G-Iens, រួមទាំងបន្ថែមនូវ Sony Exmor R camera សំរាប់ video calls 2 megapixel ផងដែរ។
Sony Xperia i1 ត្រូវបានរចនាឡើងជាមួយថាមពលថ្ម 3,000 mAh ,NFC, MHL, WiFi, និងបំពាក់ដោយប្រព័ន្ធការពារការជ្រាបទឹក និង ធូលី ស្របតាមបច្ចេកវិទ្យា IP5/7 standards។ជាមួយគ្នានេះដែរ យើងសង្ឃឹមទុកថា ស្មាតហ្វូនម៉ូដែល Sony Xperia i1 និងមានការដាក់បង្ហាញនៅខែ កញ្ញាខាងមុខនេះ នៅក្នុង IFA press event ៕
ប្រភព: geeky.gedget
