Tablet ស៊េរីថ្មីដែលមានឈ្មោះថា Cube U39GT ត្រូវបានផលិតនិងចេញលក់ដោយក្រុមហ៊ុន Cube នៅខែនេះហើយ ជាមួយអេក្រង់ប្រភេទ PLS Display ទំហំ 9 inch និង កម្រិតភាពច្បាស់ 1920 x 1280 pixels ព្រមទាំង Support ទៅនឹង 10 point capacitive touchscreen gestures។
អ្វីដែលពិសេសសម្រាប់ Cube U39GT Tablet រួមមាន អង្គប្រតិបត្តិការណ៍ជាប្រភេទ Rockchip RK3188 ARM Cortex-A9 Quad Core Processor ដែល Support ជាមួយ RAM ទំហំ 2GB និង Internal Storage សម្រាប់ផ្ទុក Files និង Applications ទំហំ 16GB។
សម្រាប់ការតភ្ជាប់វិញ មានដូចជា WiFi, Bluetooth , ប្រើប្រាស់នូវបច្ចេកវិទ្យា Miracast Wireless Display Technology, មានថាមពលថ្ម 5200mAh, មាន HDMI Output ចំនួនមួយ, MicroSD Card Slot ចំនួនមួយ ព្រមទាំងកម្រិតកាមេរ៉ាខាងមុខសម្រាប់ Video Calling ទំហំ 2 មេហ្គាភិចសែល និង ខាងក្រោយទំហំ 5 មេហ្គាភិចសែល សម្រាប់ថតរូបនិងវីដេអូ។
លោកអ្នកអាចទទួលយកវាបានក្នុងតម្លៃ ២៣០ ដុល្លារសហរដ្ឋអាមេរិកតាមរយៈគេហទំព័រ ALiExpress ៕
ប្រភពៈ Cube
