ក្រុមហ៊ុន Verizon Wireless នៅថ្ងៃនេះបានចេញលិខិតអញ្ជើញមួយដល់សាធារណៈជនទាំងអស់ឲ្យចូលរួមក្នុងព្រិត្តិការណ៍ Press Event មួយរបស់ខ្លួនដែលនឹងប្រព្រិត្តទៅនៅថ្ងៃ អង្គារ៍ ទី ២៣ កក្កដា ខាងមុខនេះហើយ ដោយមានការដាក់បង្ហាញពីផលិតផលស្មាតហ្វូនម៉ូដែល Motorola Droid ដែលជាផលិតផលស្មាតហ្វូនរបស់ Motorola។
នៅក្នុងលិខិតអញ្ជើញនោះ ក៏មានបង្ហាញផងដែរថា ក្រុមហ៊ុន Verizon នឹងដាក់បង្ហាញពីគ្រួសារនៃ Devices ដ៏មានប្រជាប្រិយភាពបំផុតបំផុតរបស់ពួកគេ ហើយវាទំនងជា ទូរស័ព្ទ Motorola Droid ហើយមើលទៅ។

ជាមួយគ្នានេះដែរ យើងសង្ឃឹមទុកថា នៅក្នុងព្រិត្តិការណ៍ Press Event នោះ នឹងមានបង្ហាញពីផលិតផលស្មាតហ្វូនជាច្រើនម៉ូដែលទៀតរួមមានដូចជា Motorola Droid Maxx, Motorola Droid Ultra និង Motorola Droid Mini ហើយរាល់ព័ត៌មានលម្អិតទាំងអស់នោះ យើងនឹងទទួលបាននាសប្តាហ៍ក្រោយនេះហើយ៕
ប្រភពៈ Phandroid
