ព័ត៌មាន

អង្គប្រតិបត្តិការណ៍ស៊េរីថ្មីរបស់ Samsung ចេញលក់សប្តាហ៍ក្រោយនេះ

       ខណៈពេលដែល​ម្ចាស់​ទូរស័ព្ទ Samsung Galaxy S4 ទាំងអស់​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​ទទួលបាន​នូវ​អង្គ​ប្រតិបត្តិ​ការណ៍ Qualcomm Snapdragon SoC សម្រាប់​ទូរស័ព្ទ​របស់​ពួកគេ ឥឡូវនេះ ស្រាប់​តែមាន លេចឡើង​នូវ​អង្គ​ប្រតិបត្តិ​ការណ៍​ស៊េរី​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Octa-Core Exynos 5 Octa SoC ។

       ក្រុមហ៊ុន Samsung ក៏បាន​បង្ហាញ​ផងដែរ នៅលើ Twitter របស់​ពួកគេ​ថា អង្គ​ប្រតិបត្តិ​ការណ៍​ស៊េរី​ថ្មី Exynos 5 Octa នឹង​ចេញលក់​នា​សប្តាហ៍​ក្រោយ​នេះហើយ ដោយ​ក្រុមហ៊ុន​ពុំមាន​ការ​អៈ​អាង​អ្វី​ឲ្យ​បាន​ច្រើន​នោះទេ គ្រាន់តែ​បង្ហាញថា វា​មាន​ថាមពល​ខ្លាំង និង បំពាក់​ដោយ​លក្ខណៈពិសេស​ជាង Version មុន។

      សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម មានតែ​យើង​រងចាំ​នៅ​សប្តាហ៍​ក្រោយ​ទាំងអស់គ្នា៕

      ប្រភពៈ Intomobile