បន្ទាប់ពីមានការចេញលក់ឧបករណ៍ Lumix DMC-FZ270 Camera ដែលជាផលិតផលរបស់ក្រុមហ៊ុន Panasonic បំពាក់ដោយ 20mm Ultra Wide Angle Lens ជាមួយបច្ចេកវិទ្យា Super Telephoto 60x Optical Zoom ឥឡូវនេះ ក្រុមហ៊ុន Panasonic បានផលិតកាមេរ៉ាម៉ូដែលថ្មីទៀតហើយ។
កាមេរ៉ាម៉ូដែលថ្មីដែល Panasonic ទើបតែបានផលិតនោះមានឈ្មោះថា Panasonic DMC-XS3 មានភ្ជាប់មកជាមួយមុខងារពិសេសមួយចំនួនដូចជា 14.1 Megapixel High Sensitivity MOS Sensor រចនាសម្រាប់ផ្តល់កម្រិតរូបភាពកាន់តែច្បាស់បំពេញតាមតម្រូវការរបស់អស់លោកអ្នក។

លក្ខណៈបច្ចេកទេសដែលមានបំពាក់មកជាមួយ Panasonic DMC-XS3 រួមមាន កម្រាស់ 14 មីល្លីម៉ែត្រ និង Wide-angle 5x Optical Zoom Lumix Lens ទំហំ 24 មីល្លីម៉ែត្រ ដែលអាចផ្តល់ជាតម្លៃចន្លោះពី 24 ទៅ 120 មីល្លីម៉ែត្រ បើធៀបទៅនឹង 35mm Camera។
បន្ថែមលើសនេះទៅទៀតរួមមាន កម្រិតភាពច្បាស់ 1920 x 1080 full HD video recording, 10x Intelligent Zoom ដោយប្រើប្រាស់បច្ចេកវិទ្យា Intelligent Resolution Technology។រាល់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅទស្សនានៅលើគេហទំព័រ Panasonic ផ្ទាល់តែម្តងដើម្បីយល់ជ្រាបឲ្យកាន់តែច្បាស់នូវមុខងារពិសេសរបស់វា៕
ប្រភពៈ Panasonic
