យោងតាម WSJ ដែលបានរាយការណ៍ដោយ Amir Efati ថាSundar Pichai របស់ Google បានប្រាប់គាត់ថា ក្រុមហ៊ុន Samsung និង Google គឺកំពុងធ្វើការនៅលើ Nexus 10 tablet ថ្មី។
យើងមិនទាន់បានទទួលដំណឹងជាក់លាក់នៅឡើយទេពី Nexus 10 tablet ។ វាគឺអាចទៅរួចដែលថា Google អាចប្រើប្រាស់ Nexus 10 Tablet ថ្មីនេះដើម្បីដំណើរការជំនាន់ថ្មីបន្ទាប់នៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តរបស់ពួកគេគឺ Android 5.0 Key Lime Pie ដែលមានពាក្យចចាមអារាមថានឹងចេញដំណើរការនៅរយៈពេលដ៏ខ្លីខាងមុខនេះ ហើយយើងប្រហែលអាចឃើញឧបករណ៍ថ្មីនេះនៅក្នុងខែ តុលាខាងមុខនេះហើយ៕
ប្រភពៈ Geeky Gadgets
