ស្មាតហ្វូនម៉ូដែលស៊ីមពីរស៊េរីថ្មីរបស់ក្រុមហ៊ុន Acer មានឈ្មោះថា Acer Liquid S1 Duo ដ៏ស្រស់ស្អាត អាចកុម្ម៉ង់យកបាននៅក្រុមហ៊ុនទូរស័ព្ទចល័ត Expansys UK ជាមួយតម្លៃ 299.99 GBP ប្រហែលជា ៤៦០ ដុល្លារសហរដ្ឋអាមេរិក ហើយវានឹងចេញលក់នាថ្ងៃទី ០៥ សីហា ឆាប់ៗនេះហើយ។
អ្វីដែលពិសេសសម្រាប់ម៉ូដែលជំនាន់ថ្មីរូបនេះ គឺថា វាមានបំពាក់មកជាមួយអេក្រង់ទំហំ 5.7 inch ជាមួយកម្រិតភាពច្បាស់ 1280 x 720 HD touchscreen display មានអង្គប្រតិបត្តិការណ៍ជាប្រភេទ MTK 6589 quad-core processor ល្បឿន 1.5GHz, RAM 1GB, Internal Storage 8GB មាន MicroSD Card Slot ចំនួនមួយ។
លក្ខណៈពិសេសបន្ថែមលើសនេះទៅទៀតរួមមាន កម្រិតកាមេរ៉ាខាងក្រោយទំហំ ៨ មេហ្គាភិចសែល មានប្រព័ន្ធតភ្ជាប់ HSPA+, WiFi, DTS Sound Enhancement ព្រមទាំងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android 4.2 Jelly Bean ទៀតផង៕
ប្រភពៈ techfresh
