សម្រាប់ការដឹកជញ្ជូនបញ្ចេញលក់នូវ Android Tablet ទៅកាន់ទីផ្សារនៃពិភពលោកសម្រាប់ត្រីមាសទី២ ឆ្នាំ ២០១៣ នេះ គេសង្កេតឃើញថា មានចំនួនច្រើនជាងការបញ្ចេញលក់ពពួក iPad ដែលជាផលិតផលរបស់ Apple។
យោងតាមប្រភពរបាយការណ៍មកពី Strategy Analytics Report បានបញ្ជាក់ឲ្យដឹងថា ផលិតផល Tablet ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android បានដណ្តើមយកចំណែកទីផ្សារកើនជាងត្រីមាសមុនបើធៀបទៅនឹងឆ្នាំ ២០១២ ដោយនៅឆ្នាំត្រីមាសទី២ ឆ្នាំនេះ បានគ្របដណ្តប់ប្រមាណជា ៦៧ ភាគរយ គិតជាចំនួនមាន ៥១.៧ លានគ្រឿង។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានការសង្ស័យថា Google និងដៃគូរបស់ខ្លួន កំពុងតែចាប់ផ្តើមមានប្រៀបលើក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមាន iPad នៅលើទីផ្សារនោះទេ៕
ប្រភពៈ Intomobile
