កាលពីពេល ពីរបីសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Apple បាន Release នូវ iOS Beta Version ថ្មីមួយ ហើយ ឥឡូវនេះសម្រាប់ Version ចុងក្រោយត្រូវបានគេរំពឹងទុកថា នឹង Release នៅសប្តាហ៍នេះជាក់ជាមិនខានគឺ iOS 7 Beta 4។
ចំពោះ iOS 7 Beta 3 ត្រូវបាន Apple ដាក់ឲ្យដំណើរការតាំងពីថ្ងៃទី៨ កក្កដា មកម្លេះ ហើយសម្រាប់ iOS 7 Beta 4 ត្រូវបានគេសង្ឃឹមថា នឹងដាក់ឲ្យដំណើរការនៅសប្តាហ៍នេះហើយ ប៉ុន្តែ Apple ពុំទាន់ធ្វើការប្រកាសពី Version ថ្មីនោះឡើយ។
ក្នុងពេលមិនយូរមិនឆាប់ៗខាងមុខនេះ យើងនឹងទទួលបានព័ត៌មានលម្អិតមួយចំនួន ថាតើវាមានការផ្លាស់ប្តូរឬប្រែប្រួលយ៉ាងដូចម្តេចខ្លះនៃ Version មុន៕
ប្រភពៈ Appdevices
