ខណៈពេលដែលក្រុមហ៊ុន Asus កំពុងមានឈ្មោះបោះសម្លេងជាមួយផលិតផល Nexus 7 Tablet របស់ខ្លួន ក្រុមហ៊ុនក៏គិតសម្លឹងទៅដល់ទីផ្សារស្មាតហ្វូននៅឆ្នាំ ២០១៤។
យោងតាមប្រភពព័ត៌មានដែលទើបតែចុះផ្សាយដោយ AllThingsD នាពេលថ្មីៗនេះបានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Asus នឹងធ្វើការបញ្ចេញលក់នូវស្មាតហ្វូននិង Devices មួយចំនួនទៀត នៅលើទីផ្សារសហរដ្ឋអាមេរិកអំឡុងដើមឆ្នាំ ២០១៤ ខាងមុខនេះ។
ប្រភពព័ត៌មានដដែលខាងលើនេះក៏បានបញ្ជាក់បន្ថែមទៀតថា បើតាមប្រសាសន៍របស់លោកប្រធាន Jonney Shih បានអៈអាងថា ក្រុមហ៊ុន Asus របស់ខ្លួននឹងចូលប្រឡូកក្នុងទីផ្សារសហរដ្ឋអាមេរិកជាមួយនឹងផលិតផលស្មាតហ្វូននិង Devices មួយចំនួនទៀត ដើម្បីបំពេញតម្រូវការនិងមិត្តភាពរវាងក្រុមហ៊ុនធំៗនិងក្រុមហ៊ុនលក់រាយសម្រាប់ដើមឆ្នាំ ២០១៤។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Asus នឹងបន្តការ Develop ឡើងនូវ Hybrid Devices និង Smartphones សម្រាប់ពេលអនាគត ដែលការរចនាឡើងមានលក្ខណៈស្រដៀងទៅនឹង Fonepad ទំហំ 7 inch ដែរ៕
ប្រភពៈ AllThingD
