យោងតាមប្រភពព័ត៌មានដែលទើបតែចុះផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុន Foxconn កំពុងតែស្វែងរកកម្មករថ្មីបន្ថែមចំនួន ៩ ម៉ឺន នាក់ដើម្បីជួលមកបម្រើការងារនៅក្នុងផលិតកម្មទូរស័ព្ទ iPhone 5S ដែលជាផលិតផលជំនាន់ចុងក្រោយរបស់សខ្លួន។
សម្រាប់ទូរស័ព្ទ iPhone 5S ត្រូវបានលេចលឺតាមរយៈពាក្យសម្តីចចាមអារ៉ាមថា នឹងដាក់ចូលក្នុងផលិតកម្មនៅខែក្រោយនេះ ហើយនឹងចេញលក់នៅក្នុងអំឡុងខែ កញ្ញា ខាងមុខនេះ។ដូចអ្វីដែលបានជម្រាបជាច្រើនលើកច្រើនសារមកហើយថា ការរចនារូបរាងមានលក្ខណៈស្រដៀងគ្នាទៅនឹង iPhone 5 ដែរ តែសម្រាប់ពេលនេះ ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា នឹងរចនាឡើងដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា Fingerprint Reader។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple ត្រូវបានលេចលឺពីមាត់មួយទៅមាត់មួយថា នឹងចេញលក់នូវទូរស័ព្ទ iPhone 5C មានតម្លៃថោក។ទោះជាយ៉ាងនេះក្តី វាជាការលេចលឺពីមាត់មនុស្សម្នាក់ទៅមាត់មនុស្សម្នាក់ទេ រឿងពិតយ៉ាងណានោះ មានតែរងចាំសង្កេតមើលទាំងអស់គ្នា៕
ប្រភពៈ geeky gadgets