ព័ត៌មាន

LG គ្រោងនាំយកស្មាតហ្វូន LG G2 ទៅកាន់ទីផ្សារចំនួន ១០០ នៃពិភពលោក

       ក្រុមហ៊ុន LG មានបំណង​ប្រាថ្នា​ធំធេង​ណាស់​សម្រាប់​ស្មា​ត​ហ្វូ​ន​ដែល​ឈានមុខ​គេ LG G2 ដោយមាន​គម្រោង​ចង់​វាយលុក​លើ​ទីផ្សារ​ឲ្យ​ខាន​តែ​បាន ១០ លាន​គ្រឿង​ត្រឹម​ចុងឆ្នាំ ២០១៣ នេះ ហើយ​ថែមទាំង​ចង់​ឲ្យ​ស្មា​ត​ហ្វូ​ន​រូបនេះ​រីក​សុះសាយ​ពេញ​ពិភពលោក​ទៀតផង។

       យោងតាម​ប្រភពព័ត៌មាន​របស់ MK News នៅ​កូរ៉េ​បានបង្ហាញ​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់ថ្នាក់​ទី​បី​នឹង​យក​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G2 ទៅ​បង្ហាញ​នៅលើ​ក្រុមហ៊ុន​ចំនួន ១០០ នៅ​ជុំវិញ​ពិភពលោក​ក្នុង​ចន្លោះពេល​ពី ២ ទៅ ៣ ខែ បន្ទាប់ពី​ធ្វើការ​ប្រកាស​នៅ​ថ្ងៃទី ៧ សីហា ខាងមុខនេះ។

       ប្រទេស​កូរ៉េខាងត្បូង​នឹង​ក្លាយជា​ប្រទេស​ដំបូងបង្អស់​ដែល​នឹង​ទទួលបាន​ទូរស័ព្ទ LG G2 បន្ទាប់មក​ទីផ្សារ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​នៅ​ខែ កញ្ញា ហើយ​សម្រាប់​ទីផ្សារ​សកល​នោះ គឺ​នៅត្រឹម​ចុងខែ តុលា

       ជាក់​ស្ថែ​ង កាលពីពេល​កន្លងទៅនេះ យើង​ឃើញ​ក្រុមហ៊ុន LG តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុងការ​នាំយក​នូវ​ស្មា​ត​ហ្វូ​ន​ធន់​ខ្ពស់​ទៅកាន់​តំបន់​មួយចំនួន​នៃ​ពិភពលោក ហើយ​ឥឡូវនេះ សម្រេច​ឬ​មិន​សម្រេច​នៃ​ការនាំចេញ LG G2 ទៅកាន់​ទីផ្សារ​អន្តរជាតិ សូម​ធ្វើការ​រងចាំ​ទាំងអស់គ្នា៕

       ប្រភពៈ intomobile