ក្រុមហ៊ុន Oppo បន្ទាប់ពីដំណើរការចេញលក់នូវស្មាតហ្វូនម៉ូដែល Oppo Find 5 និង Oppo Find 7 កន្លងមក ឥឡូវនេះថែមទាំងកំពុងសំងំដំណើរការផលិតនូវ Devices ស៊េរីថ្មីមួយទៀត ដោយផ្តោតធ្ងន់ទៅលើកម្រិតកាមេរ៉ា។
ចំពោះ Devices ស៊េរីថ្មីដែលក្រុមហ៊ុន Oppo កំពុងដំណើរការផលិតនោះជាប្រភេទស្មាតហ្វូនម៉ូដែល Oppo N-Lens Camera ដែលអាចប្រកួតប្រជែងជាមួយទូរស័ព្ទ Galaxy Camera របស់ក្រុមហ៊ុន Samsung បាន។ដូច្នេះ ស្មាតហ្វូនស៊េរីថ្មីរូបនេះប្រហែលជាដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ Android OS របស់ Google ជាក់ជាមិនខាន។
ទោះបីជាពេលនេះ យើងពុំទាន់បានដឹងពីលក្ខណៈពិសេសនៃ Oppo N-Lens Camera យ៉ាងនេះក្តី ក៏យើងសង្ឃឹមថា មិនយូរមិនឆាប់ខាងមុខនេះ យើងនឹងទទួលបានព័ត៌មានជាក់ជាមិនខានឡើយ៕
ប្រភពៈ Engadget
