សម្រាប់ការប្រើប្រាស់ពពួក Android Tablet នាពេលបច្ចុប្បន្ននេះគឺថា មានប្រជាប្រិយភាពបន្តិចម្តងៗហើយ ទើបនៅថ្ងៃនេះ គេឃើញក្រុមហ៊ុន Medion បានធ្វើការប្រកាសចេញលក់នូវ Tablet ស៊េរីថ្មីមួយដែលមានឈ្មោះថា Medion Lifetab E10310។
លក្ខណៈបច្ចេកទេសដែលមានបំពាក់មកជាមួយ Lifetab E10310 រួមមាន កម្រិតអេក្រង់ទំហំ 10.1 inch HD Resolution: 1280 x 800 និង Support ទៅនឹង Multitouch Capability។ពិសេសជាងនេះទៅទៀត វាមាន Internal Storage ទំហំ 16GB មាន MicroSD Card Slot ចំនួនមួយសម្រាប់បន្ថែមទំហំ Storage រហូតបានដល់ទៅ 64GB។
ការរចនាឡើងនៃ Tablet ស៊េរីថ្មីខាងលើនេះ មានកម្រាស់ 12.1 មីល្លីម៉ែត្រ និង ទម្ងន់ 594 ក្រាម និងកម្រិតកាមេរ៉ាខាងមុខទំហំ 0.3 មេហ្គាភិចសែល ដែលអាចធ្វើការតភ្ជាប់ទៅកាន់ Microphone បានទៀតផង ហើយកាមេរ៉ាផ្នែកខាងក្រោយមានទំហំ 2 មេហ្គាភិចសែលសម្រាប់ថតរូបនិងថតវីដេអូ។
សម្រាប់អង្គប្រតិបត្តិការដែលដំណើរការនៅលើ Lifetab E10310 មានឈ្មោះថា ARM Cortex A9 ល្បឿន 1.6GHz ជាមួយ Dual Core ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean។លើសពីនេះទៅទៀត Tablet ស៊េរីថ្មីខាងលើនេះ មានមកជាមួយ RAM 1GB ព្រមទាំងថាមពលថ្មផ្ទុកបានយូរ នឹងតម្លៃលក់លើទីផ្សារគឺ ១៦៧ ផោន៕

ប្រភពៈ geeky gadgets