ដូចដែលលោកអ្នកធ្លាប់បានដឹងបានលឺកាលពីពេលកន្លងមកនេះហើយថា ក្រុមហ៊ុន Apple នឹងចេញលក់នូវ iPad Mini ស៊េរីថ្មីដោយគ្មានប្រើប្រាស់បច្ចេកវិទ្យា Retina Display ទេ ប៉ុន្តែឥឡូវបែរជាលេចលឺថា ចាប់យក Retina Display មកបំពាក់ទៅវិញ។
អេក្រង់ប្រភេទ Ratina Display ដែលបំពាក់នៅលើ iPad Mini ស៊េរីថ្មីត្រូវបានគេរំពឹងទុកថា ផ្គត់ផ្គងដោយក្រុមហ៊ុន Samsung, Sharp និង LG។ជាការពិតណាស់ មុនដំបូងក្រុមហ៊ុន Apple បានសម្រេចចិត្តប្រើប្រាស់របស់ LG និង Sharp ប៉ុន្តែក្រោយមកទៀត ក៏សម្រេចចិត្តយក Retina Display ពី Samsung ដែរ ដើម្បីពង្រឹងសក្កានុពលនឹងតម្រូវការសម្រាប់ Tablet ស៊េរីថ្មីនេះ។

គួរបញ្ជាក់ផងដែរថា រាល់ព័ត៌មានលម្អិតពុំទាន់ឃើញមានបង្ហាញឲ្យច្បាស់នៅឡើយទេ ទាក់ទិនទៅនឹង iPad Mini ជំនាន់ថ្មីរូបនេះ ប៉ុន្តែអ្វីដែលគេសង្ឃឹមថា នឹងមានមកជាមួយម៉ូដែលរូបនេះគឺថា ល្បឿន Processor កាន់តែលឿន និង RAM មានទំហំ កាន់តែធំ៕
ប្រភពៈ WSJ