បន្ទាប់ពី BBC បានដាក់ឲ្យដំណើរការកម្មវិធី BBC Sport Application នៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android Devices កន្លងមក ឥឡូវស្រាប់តែ BBC បានប្រកាសថា នឹងដាក់ឲ្យដំណើរការកម្មវិធីនេះនៅលើ Kindle Fire Tablets របស់ Amazon នៅសប្តាហ៍នេះហើយ។
ជាមួយកម្មវិធី BBC Sport Kindle Fire Application នេះផងដែរ គឺឥឡូវត្រូវបាន Available នៅលើ Amazon App Store ចក្រភពអង់គ្លេស ហើយវានឹងរីកសាយភាយដល់ទីផ្សារសកលលោកនាសប្តាហ៍បន្ទាប់ទៀតនេះ។
សម្រាប់មុខងារនៃកម្មវិធី BBC Sport នៅលើ Kindle Fire មានលក្ខណៈពិសេសនិងមុខងារដូចទៅនឹង iOS និង Android ដែរ ដោយអនុញ្ញាតឲ្យ User អាច Keep Up to date រាល់ព័ត៌មានទាំងអស់ទាក់ទិនទៅនឹងកីឡាជាមួយ Live Score Video និង លក្ខណៈពិសេសបន្ថែមជាងនេះទៅទៀត។
ជាមួយគ្នានេះផងដែរ BBC ក៏បាន Update នូវ iOS BBC Sport App និង Android BBC Sport App នាសប្តាហ៍នេះដែរ ដោយមានការដាក់បញ្ចូលនូវប្រភេទកីឡាជាច្រើនទៀតរួមមានដូចជា Athletics, Boxing, Cycling និង Snooker៕
ប្រភពៈ BBC Sport
