សម្រាប់ម៉ូដែល Motorola Moto X ក៏ត្រូវបានដាក់បង្ហាញនៅលើទីផ្សារដើម្បីបង្អួតនូវរូបរាងដ៏ស្រស់សង្ហារបស់ខ្លួន។ ហើយមើលទៅការរចនាក៏កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង រាងស្តើង ភ្លីរលើបរលោង និងការប្រើប្រាស់បញ្ជានៅលើអេក្រង់ផ្ទាល់ក៏កាន់តែរហ័សទាន់ចិត្ត Super AMOLED capacitive touchscreen, 16M ពណ៌ធម្មជាតិ ទំហំដល់ទៅ 4.7 អ៊ីង ជាពិសេសនោះ មានកម្មវិធីជាច្រើនដែលបានបំពាក់មកជាមួយសុទ្ធសឹងជាកម្មវិធីដែលទំនើបៗសម្រាប់សម័យកាលបច្ចុប្បន្ននេះ។
មិនត្រឹមតែប៉ុណ្ណោះ ម៉ូដែល Motorola Moto X មានបំពាក់មកជាមួយនូវមុខងារទំនើបៗសុទ្ធសឹងជាមុខងារដែលតម្រូវទៅតាមសេចក្តីត្រូវការរបស់ លោកអ្នកដូចជា Wifi, Bluetoothទៀតផង ៕

ប្រភព: geeky.gedgets