Asus Memo Pad HD 7 ថ្មីៗនេះទើបតែបានទទួលការកុម្ម៉ង់ពីអតិថិជន ហើយឥឡូវនេះស្រាប់តែលឺថា មានក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមដឹកជញ្ជូនបញ្ចេញលក់ដោយគិតចាប់ពីថ្ងៃ សុក្រ ទី ០៩ សីហា តទៅ។
Asus Memo Pad HD 7 ត្រូវបានរចនាឡើយដោយមានមកជាមួយមុខងារបច្ចេកទេស អេក្រង់ប្រភេទ HD Display ទំហំ 7 inch មាន Resolution: 1280 x 800 pixels មានអង្គប្រតិបត្តិការជាប្រភេទ Quad Core Processor ពុំទាន់ឃើញមានបង្ហាញពីល្បឿនរបស់វានៅឡើយទេ ហើយ RAM ទំហំ 1GB។
ដោយឡែក សម្រាប់ការរចនាឡើងនៃកម្រិតកាមេរ៉ាវិញ គឺមានផ្នែកខាងមុខទំហំ 1.2 មេហ្គាភិចសែលសម្រាប់ Video Chat និងផ្នែកខាងក្រោយទំហំ 5 មេហ្គាភិចសែលសម្រាប់ថតរូបនិងវីដេអូ ហើយចំពោះតម្លៃដែលនឹងត្រូវដាក់លក់វិញ គឺ ១៤៩ ដុល្លារសហរដ្ឋអាមេរិក៕
ប្រភពៈ Unwired View
