ក្រុមហ៊ុន Pantech កំពុងតែរៀបចំចេញលក់នូវ ទូរស័ព្ទម៉ូដែលថ្មី ដែលមានលក្ខណៈពិសេសដូចគ្នាទៅនឹងស្មាតហ្វូន LG G2 របស់ក្រុមហ៊ុន LG ដោយមានមកជាមួយ Volume Controls នៅផ្នែកខាងក្រោយនៃទូរស័ព្ទ។
ទូរស័ព្ទស៊េរីថ្មីដែលនឹងចេញលក់នាពេលឆាប់ៗនេះមានឈ្មោះថា Pantech Vega LTE-A មានលេខម៉ូដែលម៉ាស៊ីន IM-A880S មាន Power Button និង Touchpad នៅផ្នែកខាងក្រោយ ហើយវានឹងចេញលក់នៅថ្ងៃទី ០៦ សីហា ២០១៣ ខាងមុខនេះហើយ។

អ្វីដែលពិសេសសម្រាប់ស្មាតហ្វូនស៊េរីថ្មី Pantech Vega LTE-A រួមមាន កម្រិតអេក្រង់ជាប្រភេទ Full HD Display ទំហំ 5.7 inch, LTE Advanced Connectivity, RAM 2GB, និងមានអង្គប្រតិបត្តិការណ៍ជាប្រភេទ Qualcomm Snapdragon 800 Processor មានល្បឿន 2.3GHz ។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបង្ហាញថា SK Telecom នឹងក្លាយជាក្រុមហ៊ុនដំបូងបង្អស់ដែលចេញលក់នូវស្មាតហ្វូនម៉ូដែល Vega LTE-A៕
ប្រភពៈ intomobile
