Surface Pro គឺជាប្រភេទ Tablet Device របស់ក្រុមហ៊ុន Microsoft ដែលជាដើមហេតុនាំឲ្យមានការកើតឡើងនៃប្រព័ន្ធប្រតិបត្តិការ Windows 8 ដោយថ្ងៃនេះមានការលក់បញ្ចុះតម្លៃ ១០០ ដុល្លារទាំងម៉ូដែល 64GB និង 128GB។
ការលក់បញ្ចុះតម្លៃ១០០ ដុល្លារសម្រាប់ Surface Pro នេះប្រព្រិត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៣ នេះហើយ។ក្នុងឱកាសលក់បញ្ចុះតម្លៃនោះផងដែរ ក្រុមហ៊ុន Microsoft ក៏ធ្វើការបង្ហាញពីការ Release នូវ Version Update ចំពោះ Surface RT និង Surface Pro ដែលចាប់យកនូវអង្គប្រតិបត្តិការជាប្រភេទ Snapdragon 800 Processor ឬក៏អាចជា Haswell Processor។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft ក៏មានគម្រោងផងដែរថា នឹងចេញលក់នូវ Version ដែលមានពណ៍ប្លែកៗពិសេសទៀត៕
ប្រភពៈ theverge
