iPhone 5C ថ្មី ដែលមានតំលៃថោកជាងមុន និងអាចដាក់លក់ជាមួយ iPhone 5S ដែលនឹងមានបង្ហាញនូវរូបភាពជាច្រើនដែលបង្ហាញអំពី iPhone 5C ពណ៌បៃតង ។
ក្រុមហ៊ុន Apple Leak បាននាំយកព័ត៌មានរបស់ ក្រុមហ៊ុន Sony Dickson ដែលបានធ្វើការបង្ហាញរូបភាពរបស់ iPhone 5C ទាំងក្នុងនឹងក្រៅមានចំនួនច្រើនជាងហុកសិបរូបភាព ។
មួយវិញទៀត iPhone ដែលមានតំលៃថោកនឹងបង្ហាញខ្លួនជាមួយពណ៌ជាច្រើនដូចនៅក្នុងឥន្ទូរួមមាន ពណ៌ខៀវ ពណ៌ក្រហម ពណ៌លឿង ពណ៌បៃតង និងពណ៌ស ។
អ្នកប្រាកដជាបានឃើញនូវរូបភាព នឹងព័ត៌មានជាច្រើនដែលស្តីអំៃពី iPhone 5C ក៏ប៉ុន្តែពុំទាន់មានការបង្ហាញនូវរូបភាពធំនៅឡើយទេ ហើយក្រុមហ៊ុន iPhone ហាក់បីដូចជាមានភាពជឿជាក់ទៅលើការបង្ហាញនេះយ៉ាងខ្លាំង ។
ប្រភព: Techradar
