បញ្ហានេះក៏ដូចជា បញ្ហារបស់ GPSដែរ ដែលមិនមែនកើតឡើងតែលើ Nexus ថ្មីនោះទេ ។ ម៉្យាងវិញទៀត ពពួក Android ក៏ត្រូវបានគេធ្វើការរិះគន់ពីឧបករណ៏ Tablet Touchscreen ផងដែរ ។
ថ្មីៗនេះនៅពេលដែល Nexus 7បានលក់ចែកចាយដល់អ្នកប្រើប្រាស់ ក៏មានពាក្យរិះគន់ពីការ Touch លើអេក្រង់ខុសពី ប្រក្រតីត្រូវបានបង្ហាញលើ Google Product Forumដែលបង្ករបញ្ហាពេលដែលធ្វើការប្រើប្រាស់ក្តារចុច(Keyboard)។
យោងតាមមតិអ្នកប្រើប្រាស់ Nexus 7 ថ្មីមិនអាចចុចផ្តេសផ្តាស់នៅពេលកំពុងសាកថ្មនោះទេ ព្រោះវាអាចធ្វើខុសគោលដៅ ប៉ុន្តែប្រសិនបើធ្វើការសាកជាមួយចរន្ត AC នោះហាក់បីដូចជាគ្មានបញ្ហានោះទេ ។
ប្រភព: Teachradar
