ព័ត៌មាន

Sony Xperia Z Ultraថ្មីរចនារាងស្តើងយ៉ាងពិសេស

     Sony Xperia Z Ultra ទើបតែ​មកដល់​ថ្មី​មាន​ទំហំ​អេក្រង់ 6.4 អ៊ីង ដែល​កាន់តែ​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល ។ វា​បានបង្ហាញ​ពណ៌​ដ៏​គួរ​ឲ្យ​ទាក់ទាញ ជាមួយនឹង​អេក្រង់​ប្រភេទ TFL LCD ដ៏​ទំនើប​ដូចជា Xperia Z  Xperia TabletZ និង​Z Ultra ដែល​ធន់​នឹង​ទឹក និង​នាំមក​នូវ​ជាមួយ​លិខិត​ស​សើរIP55 និងIP58 ។ អ្នក​អាច​ប្រើ​ខ្មៅ​ដៃ ឬ​ប៊ិច​ក្នុងការ​គូរ ឬ​សរសេរ​លើ​អេក្រង់​បាន ។

     ទូរស័ព្ទ Z Ultra ថ្មី​ទើបតែ​បានមក​ដល់ទី​ផ្សារ​មុនគេ​ជាមួយនឹង​កម្មវិធី Snapdragon 800 Soc  ដែលមាន​បំពាក់​ខួរក្បាល​ល្បឿន 2.3GHz ប្រភេទ Adreno 330 CPU បុ​ន្តែ​ទូរស័ព្ទ Z Ultra បាន​ដណ្តើមយក​ទីផ្សារ​បាន​មុនគេ​បំផុត ។ នេះ​ក៏​ព្រោះតែ​វា​មាន​កាមេរ៉ាមុខ 2 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង​កម្មវិធី LTE  NFC  Wi-Fi   3G, DLNA និង​មាន​ប្លូ​ធូ(Bluetooth)ផងដែរ ។ មួយវិញទៀត​ថ្ម​របស់​វា​ផ្តល់​ថាមពល 3050mAH អាច​ប្រើ​បាន​រយ:ពេល​រហូតដល់ 6 ម៉ោង ហើយ​ប្រើប្រាស់ 3G បាន 820 ម៉ោង និង14 ម៉ោង​សម្រាប់ធ្វើ​ការនិយាយ និង​ម៉ោង​សំរាប់​ការបង្ហាញ 2G  ។

    ប្រភព:Tech2