ប៉ុន្មានខែកន្លងមកនេះមានការនិយាយអំពីទូរស័ព្ទ Nokia និងទូរស័ព្ទ Phablet Windows ប៉ុន្តែអ្វីដែលសំខាន់គឺកាលពីថ្ងៃច័ន្ទនេះមានព័ត៌មានថ្មីទៀត ។ដោយយោងតាម គេហទំព័រ The Verge ថាគេបានកំណត់កាលបរិច្ឆទបង្ហាញទូរស័ព្ទអេក្រង់ទំហំ 6អ៊ីងនេះរួចហើយនៅក្នុងឆ្នាំ 2013 នេះ ។ គេហទំព័រនេះបានអះអាងបន្ថែមទៀតថា វានឹងនាំមកនូវជាមួយអេក្រង់ HD ដែលមានភាពច្បាស់ 1080p ដែលអាចឲ្យទូរស័ព្ទ Window Phone រៀបចំណងជើងកម្មវិធីលើអេក្រង់មានរបៀបរៀបរយ ។ ជាងនេះទៅទៀតនោះវាមាន បំពាក់កាមេរ៉ាទំហំ 20មេហ្គាភិចសែល និងប្រព័ន្ធខួរក្បាល Qualcomm Quad-Core ផងដែរ ។
ប្រភព:Teachradar
