ព័ត៌មាន

iPadថ្មីមានអេក្រង់ទំហំ12.9 អ៊ីង

    ថ្មីៗនេះមានព័ត៌មានជាច្រើនដែលទាក់ទងនឹង iPad ដែលមានអេក្រង់ទំហំធំ ហើយអ្នកប្រើប្រាស់ភាគច្រើនសង្ឈឹមថា iPad បន្ទាប់នឹងអនុវត្តតាមប្រព័ន្ធ  MacBook  និងប្រើប្រព័ន្ធប្រតិបត្ដិការ Mac OSX ជំនួសឱ្យការ ដំណើរការដោយប្រព័ន្ធ  iOS ។ ទោះបីជាយ៉ាងណាក៏ដោយមានព័ត៌មានមិនច្រើនប៉ុន្មានទេដែលបានបង្ហាញពីការបង្ហាញ

 iPad ថ្មីនេះ ។ អ្នករចនាបច្ចេកវិទ្យាព័ត៌មាន T3 បានប្រើគំនិតមួយចំនួនដើម្បីធ្វើឲ្យ iPad កាន់​តែមានភាពទាន់សម័យជាមួយនឹងគោលបំណងថ្មីដើម្បីផលិតទូរស័ព្ទ Sumsung ឲ្យមានអេក្រង់កាន់តែ ធំជាងមុន ។ iPad ថ្មីមានអេក្រង់ទំហំ12.9 អ៊ីងមានកំរិតបង្ហាញ 2712×2048 ដែលជាការបង្ហាញដ៍ធំជាងគេនៅក្នុងទីផ្សារសព្វថ្ងៃនេះ ។ អ្នករចនាបច្ចេកវិទ្យាព័ត៌មាន T3 បានបំពាក់នូវប្រព័ន្ធខួរក្បាល Quad-Core A7 ដោយប្រើប្រព័ន្ធ iOS 7 ដែលមានកម្រាស់  9.4 មីលីម៉ែតហើយមានកាមេរ៉ាមុខទំហំ 720 ភិចសែល មេម៉ូរីទំហំ 4G រហូតដល់ទំហំ 16 32 64 128 GB ដែលអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសបាន ។

     ប្រភព : kenh14.vn