ការថតសម្លេងនៅពេលលោកអ្នកសន្ទនាវាអាចមានប្រយោជន៍ណាស់នៅពេលណាមួយដែលអ្នកត្រូវការវា។លោកអ្នកអាចធ្វើឱ្យរឿងនេះឡើងបានជាមួយនឹងកម្មវិធី ”record call” នៅលើប្រព័ន្ធប្រតិបត្តិការរបស់Android ។
ជាដំបូងលោកអ្នកត្រូវស្វែងរកពាក្យ “record call” ដែលមាននៅក្នុងPlay Store នៅលើប្រព័ន្ធប្រតិបត្តិការ Android របស់អ្នក។

បន្ទាប់មកចុចលើប៊ូតុងពណ៌ខៀវដែលបានសម្គាល់ “install” ដែលនៅជ្រុងកំពូលស្ដាំនៃកម្មវិធីនោះ។

ចុចលើប៊ូតុង “Open” ដើម្បីបើកតំណើរការកម្មវិធីនេះ។

បន្ទាប់មកវានិងបង្ហាញផ្ទាំងមួយលោកអ្នកត្រូវចុចលើ”Enable”ដែលនៅផ្នែកខាងលើនៃកម្មវិធី។នៅពេលនេះរាល់ការហៅទូរស័ព្ទរបស់លោកអ្នកនឹងត្រូវបានកត់ត្រាទុកនិងបង្ហាញនៅក្នុងថតកម្មវិធីសម្រាប់ការចាក់ឡើងវិញផងដែរ។

ប្រសិនបើលោកអ្នកចង់មើលឯកសារដែលបានថតគ្រាន់តែចុចលើពាក្យថា”showlog”នោះនឹងបានឃើញឯកសារថតរបស់អ្នកជាមិនខាងហើយលោកអ្នកក៏អាចស្តាប់វានិងលុបវាបានផងដែល។

សូមចុចលើ “Rec mode” ប្រសិនបើការហៅទូរស័ព្ទរបស់អ្នកមិនត្រូវបាថតដោយមិនមានគុណភាពល្អគ្រប់គ្រាន់ទេនោះ។ដោយលោកអ្នកក៏អាចជ្រើសរបៀបផ្សេងគ្នាជាច្រើនដើម្បីសាកល្បងវា៕
