វីដេអូដែលបានបង្ហាញពីរូបភាពរបស់ទូរស័ព្ទ 5C គឺឈ្មោះ Tanner Marsh ដែលបានបង្ហាញនៅលើ Youtube ។ ទោះបីជាគ្មានការអះអាង ប៉ុន្តែមានប្រភពជាច្រើនបានបង្ហាញពីការរចនាម៉ូត និងពណ៌ជាច្រើនដែលបានបង្ហាញជាលក្ខណះវីដេអូកាលពីពេលថ្មីៗនេះ ។ ក្រុមហ៊ុន Tanner Marsh បានបង្ហាញទូរស័ព្ទ iPhone 5Cថ្មីដែលមានប្រាំ ពណ៌រួមមាន ពណ៌ស ពណ៌ក្រហម ពណ៌លឿង ពណ៌ខៀវ ពណ៌បៃតងខ្ចីជាដើម ។ ម៉្យាងវិញទៀត រូបភាពដែលបានបង្ហាញនៅបណ្តាញ Weibo ក៏ចាប់ផ្តើមមានជាបន្តបន្ទាប់ ។ វាមានអេក្រង់ភ្លឺច្បាស់ ប៉ុន្តែគុណភាពរូបភាពមិនទាន់អាចទទូលស្គាល់ជាមួយប្រព័ន្ធប្រតិការ OS 7 ឬ iOS នៅឡើយទេ ។ ថ្មីៗនេះមានព័ត៌ មានពាក់ព័ន្ធពាក់ព័ន្ធនឹងទូរស័ព្ទ iPhone 5S និងទូរស័ព្ទ iPhone 5C ដែលក្រុមហ៊ុនទូរស័ព្ទ Apple នឹងបង្ហាញនៅថ្ងៃទី 10ខែកញ្ញា ។ ហើយនៅរយ:ពេលដប់ថ្ងៃក្រោយមកទៀត នៅថ្ងៃទី 2០ខែកញ្ញាទូរស័ព្ទនាះនឹងត្រូវបានដាក់លក់នៅប្រទេសសហរដ្ឋអាមេរិច ។
ប្រភព: Sohoa.vnexpress.net
