បើយោងតាមប្រភពគេហទំព័រ Verge បានឲ្យដឹងថាទូរស័ព្ទ NoKia មានបំពាក់ឧបករណ៍ Tabletនឹងមកដល់នៅពេល ឆាប់ៗនេះ ។ កាលពីពេលថ្មីៗនេះក្រុមហ៊ុនមានគំរាងបង្ហាញទូរស័ព្ទ Window RT Tablet ដែលមានលក្ខណះ យ៉ាងពិសេស ។ បើយោងតាមការបង្ហាញរូបភាពនៅលើគេហទំព័រ Sirus បានបង្ហាញការរចនានេះគឺយកលំនាំតាមទូរស័ព្ទ Lumia ដែលធ្វើពីផ្លាស្ទីក និងមានពន្លឺភ្លឺ ។ ទូរស័ព្ទ Nokia Tablet មានរាងស្តើងជាង iPad ហើយមានទំងន់តែ0.5គីឡូក្រាមប៉ុណ្ណោះ ដោយយោងតាមគេហទំព័រ Engadget ។ វាមានកាមេរ៉ាក្រោយមានកំរិតភាពច្បាស់ 6មេហ្គាភិចសែល និងកាមេរ៉ាមុខមានកំរិតភាពច្បាស់ 2មេហ្គាភិចសែល អេក្រង់ទំហំ 10.1អ៊ីង ហើយមានពន្លឺច្បាស់ល្អ ។ទូរស័ព្ទ Nokia Sirius មានបំពាក់ប្រព័ន្ធដំណើរការ Qualcomm Snapdragon 800 និងមានអង្គចងចាំ 2GB និង3GB ។
ប្រភព: sohoa.vnexpress.net
