ព័ត៌មាន

ទូរស័ព្ទ G Pad Tabletថ្មីមានអេក្រង់ទំហំ 8.3 អ៊ីង

     បន្ទាប់ពីមានការល្បីល្បាញកាលពីលើកមុនឥឡូវនេះក្រុមហ៊ុនទូរស័ព្ទ LG បានធ្វើការ បង្ហាញទូរស័ព្ទ G Pad Tablet ថ្មីមានអេក្រង់ទំហំ 8.3 អ៊ីង ។ ព័តមានបានចេញេជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងទំហំអេក្រង់ទូរស័ព្ទ G Pad Tabletថ្មីមានអេក្រង់ទំហំ 8.3 អ៊ីង ក៏ប៉ុន្តែក្រុមហ៊ុនទូរស័ព្ទ LG មិនទាន់បានបញ្ចាក់បន្ថែមពីការបង្ហាញរូបភាពនៅឡើយ ។ បើមើលតាមការបង្ហាញក្នុងវីដែអូ ទូរស័ព្ទ G Pad បានរចនាឡើងដើម្បីឲ្យលោកអ្នកងាយស្រួលដាក់ក្នុងហោប៉ៅ ។ វាមានពន្លឺចែងចាំង ទំហំអេក្រង់ធំដែលមានភាពងាយស្រួលក្នុងការមើលវីដេអូ ក៏ដូចជាការភ្ជាប់ទៅ Smart TVs ឬ កុំព្យូទ័រជាដើម ។ ជាងនេះទៅទៀត វាមានបំពាក់ប្រព័ន្ធ Quad-Core Snapdragon 600 ដែលមានកំរិតបង្ហាញ Full HD ។

      ប្រភព: sohoa.vnexpress.net