ថ្មីៗនេះមានព័ត៌មានយ៉ាងច្រើនពាក់ព័ន្ធនឹងទូរស័ព្ទស្មាតហ្វូន Samsung Galaxy S4 ទូរស័ព្ទ iPhone 5 ឬទូរស័ព្ទ HTC ក៏ដូចជាទូរស័ព្ទ Galaxy Note 3 ដែលល្បីថានឹងបង្ហាញនៅថ្ងៃទី 04ខែកញ្ញា ប៉ុន្តែឥឡូវស្រាប់តែលេចមុខមាត់ថ្មីរបស់ទូរស័ព្ទ Galaxy Note 3 ក្លែង ក្លាយបន្ថែមទៀត ។ ក្រុមហ៊ុន Spigen បានប្រកាសថាដែលថាពួកគេបានកំណត់កាលបរិច្ឆេទចេញផ្សាយក៏ដូចជាការរចនារបស់ទូរស័ព្ទស្មាតហ្វូនឲ្យបានច្បាស់ផងដែរ ។ ថ្មីៗនេះលោកនាយកដ្ឋានចល័តរបស់ Samsung ក៏បានអះអាងពីការបើកដំណើរការនេះ នៅពេលសមស្របមួយផងដែរ ។ ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Samsung ធ្វើឱ្យមានអ្នកគាំទ្រ កាន់តែ ច្រើនបន្ថែមទៀត ដែលកំពុងទន្ទឹងរង់ចាំមើល ។ លើសពីនេះទៀត ទូរស័ព្ទ Galaxy Note 3 គឺមានជាប្រភេទ ទូរស័ព្ទ Galaxy Gear នាឡិកាដែលមានលក្ខណៈ ពិសេសដ៏គួរ អោយចាប់អារម្មណ៍ដែល នឹងត្រូវបានបង្ហាញនៅសាលបង្ហាញ IFA ។ សាលបង្ហាញ IFA នេះមានទីតាំងនៅប្រទេសអាល្លឺម៉ង់ ដែលប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ។
ប្រភព: kenh14.vn
