ព័ត៌មាន

iPad Case 5 ថ្មីបានបង្ហាញខ្លួនហើយមានអនុភាពលើ iPad Mini

      មើលទៅពាក្យចចាមអារាមពីលើកមុនពិតជាប្រាកដមែន ហើយពេលថ្មីៗនេះលេចពត៌មានពីក្រុមហ៊ុន Apple iPad ដែលនឹងបង្ហាញទូរស័ព្ទ iPhone ថ្មី ។ទើបតែពេលថ្មីៗ នេះទេដែលគេហទំព័រ The Loop បានប្រកាសថា iPad ថ្មីនឹងត្រូវបានបង្ហាញនៅថ្ងៃទី 10 ខែកញ្ញាជាកំហិត ។អ្នកតំណាងឲ្យគេហទំព័រ Loop​ លោក Jim Dalrymple បានបង្ហាញ ពីពត៌មានផ្សេងៗបន្ទាប់ពីបានទាក់ទងសួរពត៌មានពីក្រុមហ៊ុន Apple ។ គាត់មានប្រសាសន៍ថាក្រុមហ៊ុន Apple គ្មានបំណងចង់បង្ហាញទូរស័ព្ទ iPhone និង iPad ក្នុងពេល តែមួយ នោះទេ ដោយយោងតាមទំនៀមទំលាប់ពីមុន ក្រុមហ៊ុនបានបែងចែកពេលវេលាច្បាស់លាស់មុននឹងបង្ហាញផលិតផលមួយ ។ ទូរស័ព្ទ iPhone និង iPod ថ្មីនឹងបង្ហាញនៅថ្ងៃទី 10 ខែកញ្ញានៅពេលដែល iPad នឹងត្រូវបានបង្ហាញនៅកំឡុងខែតុលា ។ ហើយនៅពេលថ្មីៗនេះផងដែរ មានរូបភាពខាងក្រោយរបស់ iPad ជំនាន់ទីប្រាំបានបង្ហាញយ៉ាងច្បាស់ ។ រូបសម្បត្តិរបស់វាត្រូវបានរចនាឡើងប្រហាក់ប្រហែល iPad Mini ប៉ុន្តែដំណើរការរបស់វាមិនដូចគ្នាទេ ។ ការបង្ហាញបែបនេះគ្រាន់តែបង្ហាញដោយ អាស្រ័យលើការមើល រូបភាពតែប៉ុណ្ណោះ ។

        ប្រភព: Source: kenh14.vn