នៅក្នុងវីដេអូថ្មីមួយនៅតាម YouTube របស់គេហទំព័រ T Unbox ល្មមអ្នកប្រើប្រាស់អាច មើលឃើញយ៉ាងច្បាស់ពី Apple iPad ថ្មី ដែលមានម៉ាស៊ីនពិសេស ជាមួយ នឹងទំហំដប់ប្រាំមីលីម៉ែតបើប្រៀបធៀបទៅនឹង iPad ពីមុន ។ ដូចគ្នាផងដែរ ក្រុមហ៊ុន Apple បានរចនា យ៉ាងពិសេសជាមួយនឹងជាមួយនឹងគែមរាងមូលដូច Mini iPad ដែលងាយស្រួលយកតាម ខ្លួន និងមានលក្ខណះល្អប្រសើរជាងមុនផងដែរ ។ លទ្ធផលគួរឱ្យកត់សម្គាល់មួយទៀតគឺ រូបសញ្ញាផ្លែប៉ោមនៅពីក្រោយ និងមានពណ៌ ប្រផេះជំនួសឱ្យពណ៌ខ្មៅដែលកែរពី iPad ចាស់ ។យ៉ាងណាមិញ iPad ជំនាន់ទីប្រាំនេះមានកម្រិតបង្ហាញរបស់អេក្រង់ពិសេសជាងជំនាន់ទីបួន និងទីបីជាមួយ នឹងទំងន់ ស្រាលជាងមុន រួមទាំងមានអេក្រង់ទំហំ 7.9 អ៊ីង ។ហេតុនេះហើយប្រសិនបើយើងបែរមកប្រៀបធៀបជាមួយ iPad ជំនាន់មុនវិញឃើញថា Apple iPad មានរូបរាង អេក្រង់ និងមានលក្ខណ:ងាយស្រួលក្នុងការប្រើប្រាស់ជាង ។ដូច្នេះហើយ វាប្រាកដជាអាចត្រូវបានគេបង្ហាញនៅថ្ងៃទី 09 ខែតុលា ជាមិនខាន ។
ប្រភព: Source: sohoa.vnexpress.net
