ពេលនេះក្រុមហ៊ុន Google កំពុងតែរវល់ជាមួយនឹងការដំណើរការប្រព័ន្ធ Android 4.4 ជាមួយនឹងទូរស័ព្ទថ្មីដែលស្ថិតក្នុងការកំពុងកែរច្នៃសម្រាប់ ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី លមានឈ្មោះថា Nexus 5 ។ ហើយថ្មីៗនេះដែរ អ្នកផ្តើមយុទ្ធនាការ បង្ហាញថាអ្នក គាំទ្ររបស់ទូរស័ព្ទស្មាតហ្វូនរង់ចាំក្រុម ហ៊ុន Google ធ្វើការបង្ហាញទូរស័ព្ទនេះ ។ វីដេអូនេះបានពណ៌នាពីការប្រើប្រព័ន្ធប្រតិបត្តិការ Android “KitKat” ។ មួយវិញទៀត ទូរស័ព្ទទំនើបនេះអាចថតរូបភាពបានយ៉ាងស្អាតដូចធម្មជាតិ និងត្រូវបានគេកោតសរសើរ យ៉ាងខ្លាំង ។ ពាក្យចចាមអារាមអំពីទូរស័ព្ទ Nexus 5 ដែលបានបង្ហាញខ្លួននេះត្រូវបាន ផលិតឡើង នៅក្នុងកិច្ចសហការជាមួយក្រុមហ៊ុន LG និងក្រុមហ៊ុនទូរស័ព្ទ ស្មាតហ្វូន 2G ដែលទូរស័ព្ទ Nexus 5 ត្រូវបានគេរំពឹងថាជាទូរស័ព្ទរបស់ក្រុមហ៊ុន Google ដែលកំពុងតែ កែរច្នៃប្រព័ន្ធប្រតិបត្ដិការ Android ដែលជាបច្ចេក វិទ្យាថ្មីមានប្រសើរនៅលើពិភពលោក ។
ប្រភព: kenh14.vn
